Hebrews 2

1ហេតុនេះហើយបានជាយើងត្រូវយកចិត្ដទុកដាក់​ឲ្យ​កាន់តែ​ខ្លាំង​ថែមទៀតចំពោះ​សេចក្ដី​ដែល​យើង​បាន​ក្រែងលោ​យើង​ត្រូវ​រសាត់ចេញ 2ដ្បិតបើ​ព្រះ​បន្ទូល​ដែល​បាន​ប្រកាសតាមរយៈ​ពួក​ទេវតា​អាច​យក​ជា​ការ​បានហើយគ្រប់ទាំង​ការ​ល្មើសនិង​ការ​មិន​ស្ដាប់បង្គាប់​បាន​ទទួលទោសយ៉ាងយុត្តិធម៌​ទៅ​ហើយ 3តើឲ្យ​យើងរួចខ្លួន​បាន​យ៉ាងដូចម្ដេច​នៅ​ពេល​ដែល​យើង​ធ្វេស​ប្រហែសនឹង​សេចក្ដី​សង្គ្រោះ​ដ៏​ធំ​នេះ? ​ដ្បិត​ព្រះអម្ចាស់​បាន​ប្រកាស​ជា​លើកដំបូង​អំពី​សេចក្ដី​សង្គ្រោះ​នេះ​ហើយ​អស់​អ្នកដែល​បាន​​ក៏​បាន​បញ្ជាក់ប្រាប់យើង​ដែរ 4ដោយមាន​ព្រះជាម្ចាស់ធ្វើបន្ទាល់​ជាមួយ​ផង​តាមរយៈ​ទីសំគាល់ការអស្ចារ្យនិងកិច្ចការ​ដ៏​មានអំណាចជាច្រើនព្រមទាំង​តាមរយៈ​អំណោយទាន​របស់​ព្រះ​វិញ្ញាណបរិសុទ្ធស្របតាមបំណងរបស់ព្រះអង្គផង 5ព្រះជាម្ចាស់​មិន​បាន​ដាក់លោកខាងមុខដែល​យើង​កំពុង​និយាយ​នេះ​ឲ្យ​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​ទេវតាឡើយ 6ប៉ុន្ដែមានម្នាក់​បាន​ធ្វើបន្ទាល់នៅកន្លែងមួយថា៖ ​«តើមនុស្សជាអ្វី​បាន​ជា​ព្រះអង្គ​នឹក​ចាំ​ពី​គេ​តើ​កូនមនុស្ស​ជា​អ្វី​បាន​ជា​ព្រះអង្គ​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​ចំពោះ​គេ? 7ព្រះអង្គបាន​ធ្វើ​ឲ្យ​គេទាបជាង​ពួក​ទេវតា​តែ​បន្ដិចប៉ុណ្ណោះ​ព្រះអង្គ​បាន​ប្រទានសិរីរុងរឿងនិងកិត្ដិយស​ដល់​គេ​ទុក​ជា​មកុដ 8ព្រះអង្គបាន​បង្ក្រាប​អ្វីៗ​ទាំងអស់​ឲ្យ​នៅក្រោមជើង​របស់​គេ»។ ​នៅពេល​ព្រះជាម្ចាស់​បាន​បង្ក្រាប​អ្វីៗ​ទាំងអស់​ឲ្យ​ចុះចូល​នឹង​គេ​ព្រះអង្គ​មិន​បាន​ទុក​ឲ្យ​អ្វីមួយ​មិន​ចុះចូល​នឹង​គេ​ឡើយ​ប៉ុន្ដែឥឡូវនេះយើងមិន​ទាន់​ឃើញ​របស់​ទាំងអស់ចុះចូល​នឹង​គេ​នៅ​ឡើយ​ទេ 9ប៉ុន្ដែយើង​ឃើញ​ព្រះ​យេស៊ូដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ឲ្យ​ទាបជាង​ពួក​ទេវតា​តែ​បន្ដិចប៉ុណ្ណោះ​បាន​ទទួលសិរីរុងរឿងនិងកិត្ដិយស​ទុក​ជា​មកុដព្រោះ​ព្រះអង្គ​បាន​រងទុក្ខក្នុង​ការ​សោយទិវង្គតដើម្បីភ្លក់​សេចក្ដី​ស្លាប់ជំនួស​មនុស្ស​ទាំងអស់​តាមរយៈ​ព្រះ​គុណ​របស់​ព្រះជាម្ចាស់ 10ហើយដើម្បី​នាំកូន​ជា​ច្រើនមក​ទទួល​សិរីរុងរឿង​នោះ​ស័ក្តិសម​ឲ្យ​ព្រះជាម្ចាស់​ដែល​អ្វីៗ​ទាំងអស់​បាន​កើត​តាមរយៈព្រះអង្គ​និង​សម្រាប់ព្រះអង្គធ្វើ​ឲ្យ​ម្ចាស់​នៃ​សេចក្ដីសង្គ្រោះ​របស់​ពួកគេ​បាន​គ្រប់លក្ខណ៍តាមរយៈការ​រង​ទុក្ខ​លំបាក 11ព្រះអង្គដែលញែក​មនុស្ស​ជា​បរិសុទ្ធនិង​អស់​អ្នកដែល​ព្រះអង្គ​បាន​ញែក​ជា​បរិសុទ្ធមាន​ព្រះ​វរ​បិតា​តែ​មួយ​ទេ​ហេតុនេះ​ហើយ​បានជា​ព្រះអង្គ​មិនខ្មាស​នឹង​ហៅពួកគេថាបងប្អូនឡើយ 12គឺព្រះអង្គ​មានបន្ទូលថា៖ ​«ខ្ញុំ​នឹង​ប្រកាស​ពី​ព្រះ​នាម​របស់​ព្រះអង្គដល់បងប្អូន​របស់​ខ្ញុំ​ហើយ​ខ្ញុំ​នឹង​ច្រៀងសរសើរព្រះអង្គនៅកណ្ដាលចំណោមក្រុមជំនុំ»។ 13ព្រះអង្គមានបន្ទូល​ទៀត​ថា៖ ​«ខ្ញុំនឹងទុកចិត្តលើព្រះអង្គ» ​ហើយ​មាន​បន្ទូល​ទៀត​ថា៖ ​«មើល៍ខ្ញុំនិងកូនៗដែលព្រះជាម្ចាស់ប្រទាន​មក​ខ្ញុំ»។ 14ដូច្នេះដោយ​ព្រោះ​កូនៗមានចំណែក​នៅក្នុង​សាច់និងឈាម​នោះ​ព្រះអង្គក៏ទទួលចំណែកដូច្នោះដែរដើម្បីបំផ្លាញអារក្សសាតាំង​ជា​អ្នក​ដែល​មានអំណាច​លើ​សេចក្ដី​ស្លាប់តាមរយៈ​ការ​សោយទិវង្គត​របស់​ព្រះអង្គ 15និងដើម្បី​រំដោះអស់​អ្នក​ដែល​ជាប់​ជាទាសករអស់​មួយ​ជីវិត​ដោយព្រោះ​ខ្លាច​សេចក្ដី​ស្លាប់ 16ព្រះអង្គពិតជាមិន​បាន​ផ្ដល់ជំនួយ​ដល់​ទេវតាទេគឺ​ព្រះអង្គ​បាន​ផ្ដល់ជំនួយ​ដល់​ពូជពង្ស​របស់​លោក​អ័ប្រាហាំ 17ហេតុនេះហើយ​បាន​ជា​ព្រះអង្គ​ត្រូវ​មាន​លក្ខណៈ​ដូចជាបងប្អូន​របស់​ព្រះអង្គ​គ្រប់យ៉ាងដើម្បីត្រលប់ជា​សម្ដេច​សង្ឃដ៏​មាន​ចិត្ដ​មេត្ដា​ករុណានិងស្មោះត្រង់​ក្នុង​កិច្ចការ​ដែល​ទាក់ទង​នឹងព្រះជាម្ចាស់​ហើយ​ថ្វាយតង្វាយលោះបាប​របស់​ប្រជាជន 18ព្រោះព្រះអង្គ​ធ្លាប់​រងទុក្ខ​ទាំង​ត្រូវ​ល្បួង​ផង​ដូច្នេះ​ព្រះអង្គ​ក៏​អាចជួយ​ពួក​អ្នកដែល​ត្រូវ​ល្បួង​បាន​ដែរ
Copyright information for KhmKCB